ឯងអាចនឹងចងគោព្រៃ ឲ្យភ្ជួរតាមគន្លងបានឬទេ? តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ?
នោះគាប់ចួនជាមានម្នាក់នាំដំណឹងមកជម្រាបលោកយ៉ូបថា៖ «កំពុងដែលគោនៅភ្ជួរ ហើយហ្វូងលារកស៊ីជិតខាង
តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកម្លាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ?
តើអ្នកណាបានលែងលាព្រៃ ឲ្យមានសេរីភាព ឬអ្នកណាបានស្រាយចំណងរបស់វា
វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសម្រែកនៃអ្នកបញ្ចេរវាឡើយ។
តើគោព្រៃនឹងសុខចិត្តឲ្យឯងប្រើឬ? តើវានឹងនៅជាប់ក្បែរទ្រុងស្មៅរបស់ឯងឬ?
តើឯងនឹងលេងជាមួយវា ដូចជាលេងនឹងចាប ឬចងវាទុកឲ្យពួកទាសីឯងឬ?
ពួកអ្នកភ្ជួរបានភ្ជួរលើខ្នងខ្ញុំ គេបានធ្វើគន្លងរបស់គេឲ្យវែង។
ឱពួកអ្នកនៅក្រុងឡាគីសអើយ ចូរទឹមរទេះសេះយ៉ាងលឿន ឯងជាដើមចមនៃអំពើបាបដល់កូនស្រីស៊ីយ៉ូន ដ្បិតអំពើរំលងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែល បានឃើញមាននៅក្នុងឯង។
ព្រះដែលនាំពួកគេចេញពីស្រុកអេស៊ីព្ទ ទ្រង់ប្រៀបដូចជាស្នែងនៃសត្វរមាសសម្រាប់ពួកគេ។