តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ?
ឯទឹកក៏ក្លាយទៅដូចជាថ្ម ហើយខាងលើទីជម្រៅ នោះទឹកបានកកហើយ។
តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មាន ចេញតាមរដូវបាន ឬតម្រង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ?
ព្រះអង្គបានបង្កើតផ្កាយក្រពើ ផ្កាយនាយព្រាន ហើយផ្កាយកូនមាន់ ព្រមទាំងប្រឡោះនៃមេឃខាងត្បូង
ព្រះអង្គដែលបានបង្កើតផ្កាយកូនមាន់ និងផ្កាយនាយព្រាន ក៏ធ្វើឲ្យភាពអន្ធការប្រែទៅជាព្រលឹមស្រាង ហើយធ្វើឲ្យថ្ងៃត្រឡប់ទៅជាយប់ ព្រមទាំងហៅទឹកសមុទ្រមកចាក់ស្រោចលើផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះយេហូវ៉ា