តើលោកជ្រាបពីហេតុអ្វី ដែលសម្លៀកបំពាក់លោកក្តៅពេក ក្នុងកាលដែលផែនដីស្ងប់ ដោយខ្យល់បក់មកពីខាងត្បូងឬ?
តើលោកយល់ពីទម្ងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះ ដ៏មានតម្រិះសព្វគ្រប់ឬទេ?
តើលោកអាចនឹងជួយព្រះអង្គក្នុងការផែផ្ទៃមេឃ រឹងជាងផែនកញ្ចក់សិតបានឬទេ?
តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ?
លុះមានពេលក្តៅក៏រលាយទៅ រួចដល់រដូវក្តៅ ទឹកនោះរីងបាត់ ពីកន្លែងអស់រលីង។
ព្រះអង្គចាត់ព្រះបន្ទូលទៅ ហើយទាំងអស់ក៏រំលាយទៅ ព្រះអង្គធ្វើឲ្យខ្យល់របស់ព្រះអង្គបកមក ហើយទឹកនោះក៏ហូរ។
កាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា "ថ្ងៃនេះ មុខជាក្តៅមិនខាន ហើយក៏ក្ដៅមែន"។