Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូប 36:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ពិត​ជា​ពាក្យ​ខ្ញុំ មិន​មែន​ជា​ពាក្យ​កំភូត​ទេ គឺ​មាន​ព្រះ​ដ៏​មាន​តម្រិះ​សព្វ​គ្រប់ ព្រះ‌អង្គ​គង់​នៅ​ជា‌មួយ​ខ្ញុំ​វិញ

សូមមើលជំពូក ចម្លង

17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក បង្កើត​សេចក្ដី​កំភូត​ទទេ អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់។

តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ?

នែ៎ ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​យល់អ្វី​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ។

តើ​អ្នក​រាល់​គ្នា​យក​សេចក្ដី​ឥត​ប្រយោជន៍ មក​កម្សាន្ត​ចិត្ត​ខ្ញុំ​ធ្វើ​អី? ចម្លើយ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​កុហក»។

ពាក្យ​សម្ដី​ខ្ញុំ​នឹង​សម្ដែង​ចេញ ជា​សេចក្ដី​ទៀង​ត្រង់ពី​ចិត្ត​ខ្ញុំ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​និយាយ​យ៉ាង​ច្បាស់ ពី​សេចក្ដី​ដែល​ខ្ញុំ​ដឹង។

តើ​លោក​យល់​ពី​ទម្ងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ ដ៏​មាន​តម្រិះ​សព្វ​គ្រប់​ឬ​ទេ?

ប៉ុន្តែ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ នឹង​អ្នក​រាល់​គ្នា​ទេ។

មាត់​ខ្ញុំ​នឹង​បញ្ចេញ​ប្រាជ្ញា ហើយ​ចិត្ត​ខ្ញុំ​នឹង​សញ្ជឹង​គិត​តែ​ពី គំនិត​ដែល​ត្រឹម​ត្រូវ។

ហេតុ​នោះ បាន​ជា​ខ្ញុំ​គិត​ថា គួរ​គប្បី​ឲ្យ​ខ្ញុំ​សរសេរ​តាម​លំដាប់​ផ្ញើ​មក​ជូន​លោក ឱ​ព្រះ‌តេជ‌គុណ​ថេវភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់‌ចត់​ហើយ

ប៉ុន្ដែ កាល​លោក​ភេលីច​បាន​ដឹង​ច្បាស់​អំពី​ផ្លូវ​នោះ លោក​ក៏ឲ្យ​គេ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​លូស៊ា ជា​មេទ័ព​ធំ​បាន​ចុះ​មក ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដីរបស់​អស់​លោក»។

បង‌ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ឡើយ ខាង​ឯ​សេចក្ដី​អាក្រក់ ចូរ​ដូច​ជា​កូន​ង៉ែ​ត​ចុះ តែ​ខាង​ឯ​ការ​យល់​ដឹង ចូរ​ពេញ​វ័យ​ឡើង។

ដ្បិត​យើង​មិន​មែន​រក​ចំណេញ​ពី​ព្រះ‌បន្ទូល​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​ក្នុង​ព្រះ​គ្រីស្ទ យើង​និយាយ​ក្នុង​នាម​ជា​មនុស្ស​ស្មោះ‌ត្រង់ ជា​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នៅ​ចំពោះ​ព្រះ‌អង្គ។

លោក​អេប៉ា‌ប្រាស ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ គាត់​ខំ​ប្រឹង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជា‌និច្ច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​មាំមួន ពេញ​វ័យ ហើយ​យល់​ច្បាស់​ពី​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​គ្រប់​ជំពូក។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម