សូរគ្រាំគ្រេងនោះសម្ដែងពីព្រះអង្គ ដូចព្យាករឲ្យពពួកសត្វដឹងពេល ដែលត្រូវភ្លៀងផ្គរនោះដែរ។
ព្រះយេហូវ៉ាបានបញ្ចេញផ្គរពីលើមេឃ ព្រះដ៏ខ្ពស់បំផុតបន្លឺព្រះសូរសៀង។
តើមានអ្នកណាយល់ពីពពករសាត់ ឬពីសៀងផ្គរនៅឯពន្លារបស់ព្រះអង្គបាន?
ពេលនេះធ្វើឲ្យបេះដូងខ្ញុំញ័រ វាលោតខុសចង្វាក់ហើយ។
ចូរស្តាប់ ឱសូមស្តាប់សូរគឹកកង នៃសំឡេងព្រះអង្គផង គឺជាសូររំពងពីព្រះឧស្ឋរបស់ព្រះអង្គ
៙ ព្រះសូរសៀងរបស់ព្រះយេហូវ៉ា លាន់ឮលើផ្ទៃទឹក ព្រះដ៏មានសិរីល្អព្រះអង្គបញ្ចេញផ្គរលាន់ គឺព្រះយេហូវ៉ាគង់លើមហាសាគរ។
អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំ ហ្វូងគោស្រឡាំងកាំង ដ្បិតគ្មានស្មៅស៊ីសោះ ទាំងហ្វូងចៀមក៏ត្រូវរីងរៃដែរ។
ម្នាលសត្វទាំងឡាយនៅទីវាលអើយ កុំភ័យខ្លាច ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលាស់ខៀវខ្ចី ហើយដើមឈើទាំងប៉ុន្មានក៏មានផ្លែ ឯដើមល្វា និងដើមទំពាំងបាយជូរ ក៏ចេញផ្លែជាបរិបូរដែរ។