Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូប 35:15

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ ដោយ​ព្រោះ​ព្រះ‌អង្គ​មិន​ធ្វើ​ទោស ដោយ​សេចក្ដី​ក្រោធ​ទេ ក៏​មិន​សូវ​រវល់​នឹង​សេចក្ដី​ឆ្មើង‌ឆ្មៃ​ដែរ

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បើ​ព្រះ‌អង្គ​សម្លាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ខ្ញុំ​នឹង​ចេះ​តែ​ជជែក​ពី​សេចក្ដី​សុចរិត នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ។

ចំណង់​បើ​លោក ដែល​ពោល​ថា​លោក​មើល​ព្រះ‌អង្គ​មិន​ឃើញ តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌នោះ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ព្រះ‌អង្គ។

លោក​យ៉ូប​បាន​បើក​មាត់ បញ្ចេញ​តែ​សេចក្ដី​ឥត​ប្រយោជន៍ ហើយបញ្ចេញ​ពាក្យ​សម្ដី​ឥត​បើ​គិត​វិញ»។

តែ​ឥឡូវ​នេះ សេចក្ដី​នោះ​បាន​មក​ដល់​អ្នក​វិញ ហើយ​អ្នក​ទ្រាំ​មិន​បាន ក៏​ប៉ះ​នឹង​អ្នក ហើយ​អ្នក​មាន​បែរជា​ស្រយុត​ចុះ។

ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ទូល​ឆ្លើយ​ដល់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន? តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ដល់​ព្រះ‌អង្គ?

នោះ​យើង​នឹងដាក់​ទោស​អំពើ​រំលង​របស់​គេ ដោយ​ដំបង ហើយ​អំពើ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់

ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​មួយរយ​ដង ហើយ​ចម្រើន​អាយុ​យឺន‌យូរ​ក៏​ដោយ គង់​តែ​ខ្ញុំ​ដឹង​ថា ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ គឺ​កោត​ខ្លាច​នៅ​ចំពោះ​ព្រះ‌អង្គ គេ​នឹង​មាន​សេចក្ដី​សុខ។

ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ដោយ​ព្រោះ​អ្នក​មិន​បាន​ជឿ​ដល់​យើង ដើម្បី​លើក​យើង​ជា​បរិសុទ្ធ​នៅ​ចំពោះ​ភ្នែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ហេតុ​នោះ អ្នក​មិន​ត្រូវ​នាំ​ក្រុម​ជំនុំ​នេះ ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​គេ​ឡើយ»។

មើល៍! លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន រហូត​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សម្រេច​នៅ​វេលា​កំណត់»។

យើង​បន្ទោស ហើយ​វាយ​ផ្ចាល​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ឡើង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម