Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូប 33:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សាច់​គេ​ក៏​ស្គម​ស្គាំង‌ទៅ ពី​មុន​មើល​មិន​ឃើញ​ឆ្អឹង​សោះ តែ​ឥឡូវឃើញ​សុទ្ធ​តែ​ឆ្អឹង។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​ខ្មូត​ស៊ី​សុស ហើយ​ដូច​ជា​អាវ ដែល​កន្លាត បាន​កាត់​អស់​ហើយ​ផង។

ព្រះ‌អង្គ​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ព្រះ‌អង្គ​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កម្ចាត់​គេ​ទៅ។

គេ​ដឹង​តែឈឺចាប់លើ​ខ្លួន​គេ ហើយ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​តែ​ក្នុង​ចិត្ត​ខ្លួន​ឯង»។

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំនៅ​សល់​តែ​ស្បែក និង​ឆ្អឹង ដែល​ជា​ទី​បន្ទាល់​មួយ​ទាស់​នឹង​ខ្ញុំ ហើយ​អាការៈ​ស្គម​ស្គាំង​របស់​ខ្ញុំ ក៏​ទាស់​នឹង​ខ្ញុំ​ដែរ គឺ​វា​ក្រោក​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ខ្ញុំ។

ខ្ញុំ​នៅ​តែ​ស្បែក និង​ឆ្អឹង ហើយ​បាន​រស់ ដោយ​សារ​តែ​ស្បែក និង​ធ្មេញ​ប៉ុណ្ណោះ។

សាច់​ខ្ញុំ​ស្លៀក​ពាក់​ដោយ​ដង្កូវ និង​ក្រមរ​ធូលី​ដី ស្បែក​ខ្ញុំ​ធ្លាយ​មក ហើយ​គួរ​ខ្ពើម។

ពេល​ព្រះ‌អង្គ​វាយ‌ផ្ចាល​មនុស្ស ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ​ចូល​ចិត្ត វិនាស​ហិន​ហោចដូចកណ្ដៀរ​ស៊ី ប្រាកដ​មែន មនុស្ស​លោក​ទាំង​អស់ ប្រៀប​បាន​នឹង​មួយ​ដង្ហើម។ –បង្អង់

រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​ចុះ​ទៅ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម