មិនមែនមនុស្សចាស់ៗ សុទ្ធតែមានប្រាជ្ញា ឬមនុស្សអាយុច្រើនសុទ្ធតែយល់ សេចក្ដីដែលត្រឹមត្រូវនោះឡើយ
ស្តេចមានរាជឱង្ការទៅពួកមហាតលិកថា៖ «តើមិនដឹងទេថា នៅថ្ងៃនេះ មានមេជាអ្នកធំម្នាក់ ក្នុងពួកអ៊ីស្រាអែល បានដួលស្លាប់ហើយ?
ព្រះអង្គដកពាក្យសម្ដីពីពួកអ្នក ដែលគួរទុកចិត្តបាន ហើយក៏ដកយកយោបល់ពីពួកចាស់ទុំចេញ។
ហេតុនោះបានជា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសម្ដែងគំនិតរបស់ខ្ញុំដែរ។
ខ្ញុំបាននឹកថា គប្បីឲ្យចាស់ៗនិយាយ ហើយគួរឲ្យអ្នកដែលមានអាយុច្រើន បង្រៀនពីប្រាជ្ញា
ខ្សែជ្រែងរបស់គេត្រូវដាច់ចេញ ហើយគេក៏ស្លាប់ទៅ ឥតទាន់បានប្រាជ្ញាផង"។
ទូលបង្គំយល់ដឹងជាងមនុស្សចាស់ ដ្បិតទូលបង្គំប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។
ទូលបង្គំមានយោបល់ដោយសារ ព្រះឱវាទរបស់ព្រះអង្គ ហេតុនេះហើយបានជាទូលបង្គំ ស្អប់ដល់អស់ទាំងផ្លូវភូតភរ។
មនុស្សកំលោះដែលទាល់ក្រ តែមានប្រាជ្ញា វិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត
ខ្ញុំនឹងទៅរកពួកអ្នកធំ ហើយនិយាយជាមួយពួកគេវិញ ដ្បិតមុខជាគេស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា និងក្រឹត្យវិន័យរបស់ព្រះនៃគេ ប៉ុន្តែ អ្នកទាំងនោះបានព្រមគ្នាបំបាក់នឹម ហើយផ្តាច់ចំណងចេញហើយ។
នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះពីពួកអ្នកប្រាជ្ញ និងពួកអ្នកចេះដឹង តែបានសម្តែងសេចក្ដីទាំងនោះឲ្យពួកកូនក្មេងយល់វិញ។
តើមានអ្នកណាម្នាក់ក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ជឿដល់អ្នកនោះឬទេ?