ឯអេលីហ៊ូវ គាត់បានរង់ចាំឱកាសនិយាយជាមួយយ៉ូប ព្រោះគេសុទ្ធតែចាស់ៗជាងខ្លួន។
អេលីហ៊ូវខឹងនឹងសម្លាញ់របស់លោកយ៉ូបទាំងបីនាក់នោះដែរ ព្រោះគេរកឆ្លើយតបមិនបាន ទោះជាគេពោលថាលោកយ៉ូបមានកំហុសក៏ដោយ។
ដូច្នេះ អេលីហ៊ូវឃើញថា អ្នកទាំងបីនោះរកឆ្លើយមិនបាន នោះគាត់ក៏មានកំហឹង។
អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង រាប់ជាការចម្កួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង។
មានពេលសម្រាប់ហែកចោល ពេលសម្រាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម និងពេលសម្រាប់និយាយ។
អ្នកត្រូវក្រោកឡើង ឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចម្រើន ហើយត្រូវកោតខ្លាចដល់ព្រះរបស់អ្នកដែរ យើងនេះជាព្រះយេហូវ៉ា។