ឥឡូវនេះ ខ្ញុំបានត្រឡប់ ទៅជាបទចម្រៀងរបស់គេ ហើយជាពាក្យដែលគេពោលបង្អាប់
ខ្ញុំជាទីសើចឡកដល់មិត្តសម្លាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះ ហើយព្រះអង្គក៏ឆ្លើយមក គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចចំអកឲ្យ។
ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យខ្ញុំទៅជាសេចក្ដីប្រៀបធៀប ដល់មនុស្ស ហើយគេស្តោះដាក់ចំមុខខ្ញុំ។
គេសុទ្ធតែជាកូនរបស់មនុស្សដែលឥតគំនិត ជាកូនរបស់មនុស្សថោកទាបបំផុត គេត្រូវបណ្តេញចេញពីស្រុកទៅ។
ព្រះអង្គធ្វើឲ្យយើងខ្ញុំទៅជាពាក្យបង្អាប់ ក្នុងចំណោមសាសន៍ដទៃ ហើយជាទីសើចចំអកក្នុងចំណោម ប្រជាជនទាំងឡាយ។
ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្ដោយតាម ព្រះអង្គមានកម្លាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ។
ខ្ញុំបានទៅជាទីសំណើច ដល់ជនជាតិទាំងឡាយរបស់ខ្ញុំ ហើយជាបទចម្រៀងរបស់គេជានិច្ចរាល់ថ្ងៃ។
ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ បានហាមាត់ធំដាក់យើងខ្ញុំ
សូមព្រះអង្គទតក្នុងកាលដែលគេអង្គុយចុះ ហើយក្រោកឡើងផង ទូលបង្គំជាបទចម្រៀងរបស់គេហើយ។