ជាវេលាដែលខ្ញុំបានលាងជើង ដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
លោកនឹងចងលារបស់លោក ភ្ជាប់នឹងដើមទំពាំងបាយជូរ ហើយកូនលារបស់លោកភ្ជាប់នឹងដើម យ៉ាងល្អបំផុត លោកនឹងបោកអាវរបស់លោក ក្នុងស្រាទំពាំងបាយជូរ ហើយអាវវែងក្នុងស្រាក្រហមដូចឈាម។
គេនឹងលែងឃើញទឹកទន្លេ ទឹកឃ្មុំ និងទឹកដោះ ហូរដូចទឹកស្ទឹងទៀតហើយ។
ក្នុងគ្រាដែលព្រះដ៏មានគ្រប់ព្រះចេស្តា គង់នៅជាមួយខ្ញុំ ហើយខ្ញុំមានកូនចៅនៅជុំវិញ
ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក ដោយស្រូវសាលីល្អបំផុត ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។
ដូច្នេះ អ្នកបានប្រដាប់ដោយមាស និងប្រាក់ ឯសម្លៀកបំពាក់របស់អ្នក នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត និងព្រែ ហើយសំពត់ប៉ាក់ អ្នកបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ និងប្រេង អ្នកមានរូបល្អឆើតក្រៃលែង ហើយបានចម្រើនឡើងដល់ទៅមានអំណាចជាស្តេច។
ចំពោះកុលសម្ព័ន្ធអេស៊ើរ លោកថ្លែងថា៖ «សូមព្រះប្រទានពរដល់អេស៊ើរលើសជាងពួកកូនឯទៀត សូមឲ្យគេបានប្រកបដោយគុណក្នុងពួកបងប្អូនរបស់គេ ហើយឲ្យគេបានជ្រលក់ជើងក្នុងប្រេងអូលីវ។