យ៉ូប 28:26ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ក្នុងកាលដែលព្រះអង្គ បានដាក់កម្រិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសម្រាប់ផ្លេកបន្ទោរនៃផ្គរលាន់ សូមមើលជំពូក |
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ? តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ? ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ តើមិនមែនព្រះអង្គទេឬ? ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែព្រះអង្គ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។