Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូប 28:19

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្បូង​ទោបុ័ត​ពី​ស្រុក​អេធី‌យ៉ូពី ក៏​មិន​ស្មើ​ផង ហើយ​តម្លៃ​នោះ​ក៏​រាប់​ដោយ​មាស​មិន​បាន។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ តើ​ប្រាជ្ញា​មក​ពី​ណា? ហើយ​ទី​កន្លែង​របស់​យោបល់​នៅ​ឯ​ណា?

ត្រូវ​ដាំ​ត្បូង​បួន​ជួរ​នៅ​ប្រដាប់​នោះ ក្នុង​ជួរ​ទី​មួយ មាន​ត្បូង​សាមស៊ី​មួយ ត្បូង​ទោបុ័ត​មួយ និង​បារកេត​មួយ

គេ​ដាំ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ មាន​ត្បូង​សាមស៊ី​មួយ​គ្រាប់ ត្បូង​ទោបុ័ត​មួយ​គ្រាប់ និង​បារកេត​មួយ​គ្រាប់

មាស និង​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​តម្លៃ​យ៉ាង​ប្រសើរ​វិញ។

សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់

ផល​ដែល​កើត​ពី​យើង នោះ​វិសេស​ជាង​មាស ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កម្រៃ​របស់​យើង ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត

ពី​ដើម អ្នក​បាន​នៅ​ក្នុង​ច្បារ​អេដែន​ជា​សួន​របស់​ព្រះ អ្នក​បាន​ប្រដាប់​កាយ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​មុខ គឺ​សាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណី‌ជោតិ កណ្តៀង មរកត បារកេត និង​មាស ឯ​ក្រាប់ និង​ខ្លុយ​របស់​អ្នក បាន​ត្រៀម​ទុក​សម្រាប់​អ្នក​តាំង​ពី​ថ្ងៃ​ដែល​អ្នក​កើត​មក។

ទី​ប្រាំ​ត្បូង​សាមស៊ី ទី​ប្រាំមួយ​ត្បូង​ពិទាយ ទី​ប្រាំពីរ​ត្បូង​ប៊ុត‌លឿង ទី​ប្រាំបី​ត្បូង​បេ‌រីល ទី​ប្រាំបួន​ត្បូង​ទោប៉ាត់ ទី​ដប់​ត្បូង​យក់ ទី​ដប់មួយ​ត្បូង​និល ទី​ដប់ពីរ​ត្បូង​ត្របែក។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម