Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូប 27:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​កាល​ណា​កូន​ចៅ​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង នោះ​គឺ​សម្រាប់​តែ​ដាវ​ប៉ុណ្ណោះ ហើយ​ពូជ​ពង្ស​គេ​មិន​បាន​បរិ‌ភោគ​ឆ្អែត​ទេ។

សូមមើលជំពូក ចម្លង

16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាម៉ាន​រៀប​រាប់​ប្រាប់​ពួក‌គេ​ពី​ភាព​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​របស់​លោក ពី​ចំនួន​កូន​ប្រុសៗ​របស់​លោក និង​ពី​កិត្តិយស​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​លើក​តម្កើង ហើយ​ពី​ដំណើរ​ដែល​ស្ដេច​តាំង​លោក​ឡើង ខ្ពស់​ជាង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។

គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ។

គេ​នឹង​គ្មាន​កូន ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ ឬ​អ្នក​ណា​នៅ​សល់​ក្នុង​កន្លែង ដែល​គេ​អាស្រ័យ​នោះ​ឡើយ។

កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់ ទ្រព្យ‌សម្បត្តិ​ទៅ​វិញ។

សិង្ហ​ចាស់ វា​ស្លាប់​ទៅ​ដោយ​អត់​រំពា ហើយ​កូន​របស់​សិង្ហ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ។

សូម​ឲ្យ​កូន​ចៅ​របស់​វា​ក្លាយ​ជា​មនុស្ស អាវា‌សែ​ដើរ​សុំ​ទាន ហើយ​ស្វែង​រក​អាហារ ឆ្ងាយ​ពី​ទីលំនៅ​ដែល​រលំ​បាក់​បែក!

សូម​ឲ្យ​ពូជ‌ពង្ស​របស់​វា​ត្រូវ​កាត់​ចេញ សូម​លុប​បំបាត់​ឈ្មោះ​របស់​វា ចេញ​ពី​មនុស្ស​ជំនាន់​ក្រោយ។

ដ្បិត​នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​ថា "មាន​ពរ​ហើយ ពួក​ស្ត្រី​អារ និង​ផ្ទៃ​ណា​ដែល​មិន​បង្កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន"។

គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​សាសន៍​ដទៃ ឯ​ភ្នែក​របស់​អ្នក​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សម្លឹង​មើល​ពួក‌គេ​ជានិច្ច តែ​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។

អ្នក​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​នៅ​ជា​កូន​របស់​អ្នក​ទេ ដ្បិតសត្រូវ​នឹង​នាំ​ពួក‌គេ​ទៅ​ជា​ឈ្លើយ។

ពួក​អ្នក​ដែល​ពី​ដើម​ឆ្អែត គេ​នឹង​ទៅ​ជា​ស៊ី​ឈ្នួល​ចិញ្ចឹម​ជីវិត ដល់​ពួក​អ្នក​ដែល​ធ្លាប់​អត់‌ឃ្លាន ឲ្យ​គេ​បាន​ឆ្អែត​វិញ បាន​ជា​ស្ត្រី​អារ​អាច​បង្កើត​កូន បាន​ដល់​ទៅ​ប្រាំពីរ​នាក់ តែ​ស្ត្រី​ដែល​ធ្លាប់​មាន​កូន​ច្រើន ទៅ​ជា​គ្មាន​កូន​ទៅ​វិញ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម