គេច្រូតស្រូវដែលសល់នៅក្នុងស្រែរបស់អ្នកដទៃ ក៏បេះសន្សំផលទំពាំងបាយជូរ របស់មនុស្សអាក្រក់នោះ។
គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ឯចំណែករបស់គេនៅផែនដី មានតែបណ្ដាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចម្ការទំពាំងបាយជូរឡើយ។
អ្នកទាំងអស់នោះប្រៀបដូចជា លាព្រៃនៅទីរហោស្ថាន គេចេញទៅរកអាហាររបស់គេ ហើយខំខ្មីឃ្មាតរកនៅក្នុងទីរហោស្ថាននោះ ដើម្បីបានអាហារសម្រាប់ខ្លួន និងកូនចៅរបស់គេ។
គេដេកខ្លួនទទេមួយយប់ទាល់ភ្លឺ ឥតមានអ្វីដណ្តប់ខ្លួននៅពេលរងា។
បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតនោះ
ឯងនឹងសាបព្រោះទៅ តែមិនបានច្រូតកាត់ឡើយ ឯងនឹងជាន់ផ្លែអូលីវ តែមិនបានប្រេងសម្រាប់លាបខ្លួនទេ ក៏នឹងបេះផ្លែទំពាំងបាយជូរដែរ តែមិនបានផឹកស្រាទំពាំងបាយជូរសោះ
សាសន៍មួយដែលអ្នកមិនស្គាល់ គេនឹងស៊ីផលពីដី និងពីការនឿយហត់របស់អ្នកទាំងអស់ អ្នកនឹងត្រូវគេសង្កត់សង្កិន ហើយជិះជាន់ជានិច្ច
គេនឹងស៊ីផលដែលកើតពីហ្វូងសត្វរបស់អ្នក និងផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកវិនាស។ គេមិនទុកឲ្យអ្នកមានស្រូវ ឬទឹកទំពាំងបាយជូរ ឬប្រេង ឬផលចម្រើនពីហ្វូងគោរបស់អ្នក កូនពីហ្វូងចៀមរបស់អ្នកឡើយ រហូតដល់គេបានធ្វើឲ្យអ្នកវិនាស។