Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូប 24:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​អណ្តែត​លើ​ទឹក​ទៅ​បាត់​យ៉ាង​ឆាប់ ឯ​ចំណែក​របស់​គេ​នៅ​ផែនដី មាន​តែ​បណ្ដាសា​ទេ គេ​មិន​ដែល​បែរ​ទៅ ចូល​តាម​ផ្លូវ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬ​ជា​សេចក្ដី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។

ជា​ពួក​មនុស្ស​ដែល​ត្រូវ​ឆក់​យក​ទៅ​មុន​កំណត់ កន្លែង​ជ្រក​កោន​របស់​គេ បាន​ហូរ​ទៅ​បាត់​ដូច​ជា​ទឹក​ជ្រោះ។

គេ​ត្រូវ​ចម្រាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង របស់​មនុស្ស​ទាំង​នោះ គេ​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ប៉ុន្តែ កំពុង​តែ​ស្រែក​ឃ្លាន​ទឹក។

គេ​ច្រូត​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ​របស់​អ្នក​ដទៃ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ​ជូរ របស់​មនុស្ស​អាក្រក់​នោះ។

សេចក្ដី​ស្ញែង​ខ្លាច​ក៏​តាម​គេ​ទាន់ ដូច​ជា​ទឹក​ជន់ ខ្យល់​កួច​នាំ​យក​គេ​ទៅ​បាត់​ទាំង​យប់។

ខ្ញុំ​បាន​ឃើញ​មនុស្ស​ឥត​បើ​គិត​ចាក់​ឫស​ចុះ តែ​ខ្ញុំ​បាន​ប្រទេច​ផ្ដាសា​ដល់​ទី​លំនៅ​គេ​ភ្លាម។

ពេល​កន្លង​ហួស​ទៅ​ដូច​ជា​ទូក​ធ្វើ​ពី​ឫស្សី ឧបមា​ដូច​ជា​ឥន្ទ្រី​ដែល​បោះ​ពួយ​ចាប់​រំពា។

សូម​ឲ្យ​គេ​រលាយ​ដូច​ជា​ទឹក​ហូរ​ទៅ​បាត់ កាល​ណា​គេ​តម្រង់​ព្រួញរបស់​គេ សូម​ឲ្យ​ព្រួញ​ទាំង​នោះ​បាក់បែក​ទៅ។

៙ សូម​ឲ្យ​តុ​របស់​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​គេ ហើយ​កាល​ណា​គេ​មាន​សេចក្ដី​សុខ នោះ​សូម​ឲ្យ​ទៅ​ជា​អង្គប់​ដល់​គេ​វិញ ។

បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់ តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​សុចរិត​វិញ។

ឱ​នាវា​មក​ពី ស្រុក​តើ​ស៊ីស​អើយ ចូរ​ធ្វើ​ដំណើរ​ឆ្លងទៅ​ស្រុក​របស់​អ្នក​វិញ​ចុះ នេះ​មិន​មែន​ជា​កន្លែង​សំចត ទៀត​ឡើយ។

ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ថ្វាយ​សិរី‌ល្អ​ដល់​ឈ្មោះ​យើង​ទេ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​នឹងចាត់​បណ្ដាសា​មក​លើអ្នក​រាល់​គ្នា យើង​នឹង​ដាក់​បណ្ដាសា​ជំនួស​ព្រះពរ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​សោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម