Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូប 22:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ពពក​យ៉ាង​ក្រាស់​នៅ​ហ៊ុម​ព្រះ‌អង្គ​ជុំ‌វិញ មិន​ឲ្យ​ឃើញ​អ្វី​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​យាង​នៅ​តែ​លើ​ផ្ទៃ​មេឃ"។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាំង​ខាង​មុខ​បល្ល័ង្ក​ព្រះ‌អង្គ ហើយ​ត្រដាង​ពពក​របស់​ព្រះ‌អង្គ​ពី​លើ។

គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត នឹង​ពួន​ខ្លួន​បាន​ទេ។

ហើយ​ពី​ព្រះដំណាក់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី

មាន​ពពកយ៉ាង​ក្រាស់ ហើយ​ងងឹត​នៅព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ។

គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប គឺ​ព្រះ‌អង្គ​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សម្រាប់​អាស្រ័យ​នៅ

ព្រះ‌យេហូវ៉ា​សួរ​ដូច្នេះ​ទៀត​ថា៖ តើ​មាន​អ្នក​ណា​នឹង​ពួន​នៅ​ទី​ស្ងាត់​ណា ដែល​យើង​មើល​មិន​ឃើញ​បាន​ឬ? តើ​យើង​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ព្រះ‌អង្គ​ដែល​សង់​ព្រះ​ដំណាក់​ដ៏​ខ្ពស់ របស់​ព្រះ‌អង្គ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​តាំង​លំហ​អាកាស​នៅ​ពី​លើ​ផែនដី ព្រះ‌អង្គ​ហៅ​ទឹក​សមុទ្រ​ឲ្យ​ឡើង​ទៅ​លើ រួច​ចាក់​មក​លើ​ផែនដី​វិញ ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌យេហូវ៉ា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម