សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង ក្រោយដែលខ្ញុំនិយាយចប់ហើយ ចាំឡកឡឺយចុះ។
តើពាក្យអំនួតរបស់អ្នក នឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ? កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវមានគេធ្វើឲ្យអ្នកខ្មាសដែរឬ?
សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ។
អ្នករាល់គ្នាសុខចិត្តឲ្យព្រះអង្គ ស្ទង់ចិត្តរបស់អ្នកឬទេ? ឬអ្នករាល់គ្នាគិតបញ្ឆោតព្រះអង្គ ដូចជាបញ្ឆោតមនុស្សដែរ?
ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ។
ឯពួកមិត្តរបស់ខ្ញុំ គេឡកឡឺយដាក់ខ្ញុំ ខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះ
នៅជុំវិញខ្ញុំមានសុទ្ធតែមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុក របស់គេជានិច្ច។
«សូមផ្ចង់ចិត្តស្តាប់ពាក្យខ្ញុំសិន ឲ្យខ្ញុំបានក្សាន្តទុក្ខត្រឹមប៉ុណ្ណេះ។
អ្នករាល់គ្នាក៏បានឃើញសេចក្ដីទាំងនេះហើយ ហេតុអ្វីបានជាអ្នករាល់គ្នា កើតមានគំនិតផ្តេសផ្តាសដូច្នេះ?