ភ្ញៀវនៅក្នុងផ្ទះខ្ញុំបានភ្លេចខ្ញុំហើយ ពួកស្រីបម្រើក៏ទុកខ្ញុំដូចជាអ្នកដទៃ ខ្ញុំដូចជាអ្នកដែលគេមិនធ្លាប់ស្គាល់។
ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្តសម្លាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ
ខ្ញុំហៅអ្នកបម្រើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរយ៉ាងណាក៏ដោយ។
ឱព្រះយេហូវ៉ាអើយ សូមមេត្តាប្រោសយើងខ្ញុំ សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតឆ្អន់ នឹងការមើលងាយខ្លាំងណាស់។