តើអ្នកចេះអ្វីដែលពួកយើងមិនចេះ? ឬយល់អ្វីដែលពួកយើងមិនបានយល់នោះ?
ប៉ុន្តែ ខ្ញុំក៏មានយោបល់ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ តើនរណាមិនស្គាល់សេចក្ដីនេះ?
អ្វីៗដែលអ្នករាល់គ្នាដឹង ខ្ញុំក៏ដឹងដែរ ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ។
ដ្បិតតើអ្នកណាបានឈរក្នុងពួកប្រឹក្សានៃព្រះយេហូវ៉ា ឲ្យបានឃើញ ហើយឮព្រះបន្ទូលរបស់ព្រះអង្គ? តើអ្នកណាបានប្រុងស្តាប់ ហើយឮព្រះបន្ទូលរបស់ព្រះអង្គ?
អ្នករាល់គ្នាមើលតែឫកពាខាងក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ព្រះគ្រីស្ទ អ្នកនោះត្រូវពិចារណាសេចក្តីនេះដោយខ្លួនឯងម្ដងទៀតថា យើងក៏ជារបស់ព្រះគ្រីស្ទ ដូចអ្នកនោះដែរ។
ខ្ញុំយល់ឃើញថា ខ្ញុំគ្មានអ្វីអន់ជាងមហាសាវក ទាំងនោះឡើយ។