មើល៍ ព្រះអង្គមិនទុកចិត្ត នឹងពួកបរិសុទ្ធរបស់ព្រះអង្គ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ នៅព្រះនេត្ររបស់ព្រះអង្គដែរ
តើមានអ្នកណាបង្រៀនចំណេះដល់ព្រះបាន ឃើញហើយថា គឺព្រះអង្គហើយ ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។
សូម្បីតែខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លា នៅព្រះនេត្ររបស់ព្រះអង្គផង
សូម្បីតែអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គទុកចិត្តមិនបាន ហើយពួកទេវតារបស់ព្រះអង្គ ក៏ព្រះអង្គប្រកាន់ថាមានកំហុសដែរ
ចូរអំពាវនាវឥឡូវចុះ តើមានអ្នកណានឹងឆ្លើយមកលោក? តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត?