ព្រះអង្គដកប្រាជ្ញាពីពួកអ្នកជាប្រធាន នៃប្រជាជននៅផែនដីចេញ ហើយបណ្ដាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ។
ព្រះអង្គដកពាក្យសម្ដីពីពួកអ្នក ដែលគួរទុកចិត្តបាន ហើយក៏ដកយកយោបល់ពីពួកចាស់ទុំចេញ។
ដ្បិតព្រះអង្គបានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះ ព្រះអង្គនឹងមិនតម្កើងគេឡើយ។
៙ អ្នកខ្លះបានដើរសាត់អណ្តែតនៅក្នុង ទីរហោស្ថានដ៏ហួតហែង រកទីក្រុងណានឹងស្នាក់អាស្រ័យ នៅមិនបានឡើយ។
ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយធ្វើឲ្យគេដើរសាត់ព្រាត់ នៅក្នុងទីស្ងាត់ឈឹង ដែលឥតមានផ្លូវ
ដ្បិតអំពើបាបដែលចេញពីមាត់របស់គេ និងពាក្យដែលចេញពីបបូរមាត់របស់គេ សូមឲ្យគេជាប់អន្ទាក់ ដោយសារអំនួតរបស់ខ្លួន។ ដ្បិតពាក្យជេរប្រទេចផ្ដាសា និងពាក្យភូតភរ ដែលគេបញ្ចេញមក
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកអេស៊ីព្ទ។ មើល៍ ព្រះយេហូវ៉ាគង់លើពពកយ៉ាងលឿន យាងមកឯស្រុកអេស៊ីព្ទ អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទ នឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តពួកសាសន៍អេស៊ីព្ទ នឹងរលត់ទៅនៅក្នុងខ្លួនគេ
ស្លឹកឈើនោះល្អស្រស់ ហើយមានផ្លែយ៉ាងច្រើនបរិបូរ សម្រាប់ជាអាហារដល់មនុស្សទាំងអស់។ សត្វទាំងឡាយនៅទីវាល បានមកជ្រកកោនក្រោមម្លប់របស់វា សត្វហើរលើអាកាសទំនៅតាមមែករបស់វា ហើយសត្វលោកទាំងអស់ បានអាហារចិញ្ចឹមជីវិតពីដើមឈើនេះ។
និមិត្តដែលយើងបានឃើញក្នុងគំនិត កាលនៅលើដំណកនោះ យើងឃើញអ្នកត្រួតពិនិត្យមួយរូប គឺអ្នកបរិសុទ្ធមួយរូប ចុះពីស្ថានសួគ៌មក។
ត្រូវឲ្យគំនិតវាផ្លាស់ប្រែលែងមានគំនិតជាមនុស្ស ហើយឲ្យវាមានគំនិតជាសត្វវិញ ត្រូវឲ្យវានៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់ប្រាំពីរខួប។
រំពេចនោះ ពាក្យនោះក៏បានសម្រេចដល់ព្រះបាទនេប៊ូក្នេសាមែន គឺទ្រង់ត្រូវគេបណ្តេញចេញពីចំណោមមនុស្ស ហើយសោយស្មៅដូចគោ ព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ទាល់តែព្រះកេសារបស់ស្ដេចដុះវែង ដូចស្លាបឥន្ទ្រី ហើយក្រចកប្រៀបដូចជាក្រចកសត្វស្លាប។
អេប្រាអិមប្រៀបដូចជាសត្វព្រាប ដែលអាប់ឥតប្រាជ្ញា ហើយគ្មានគំនិត គេហៅរកសាសន៍អេស៊ីព្ទ រួចគេទៅពឹងស្រុកអាសស៊ើរ។