Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូប 11:16

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្ដី​វេទនា​របស់​អ្នក​ទៅ អ្នក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​ច្បង​ថា "ម៉ាណា‌សេ" ដ្បិត​លោក​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ និង​ក្រុម​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ»។

យើង​តាំង​សញ្ញា​ជា‌មួយ​អ្នក​រាល់​គ្នា​ថា គ្រប់​សាច់​ទាំង​អស់​នឹង​មិន​ត្រូវ​វិនាស​ដោយ​ទឹក​ជំនន់​ទៀត​ឡើយ ហើយ​ក៏​នឹង​លែង​មាន​ទឹក​ជំនន់​បំផ្លាញ​ផែន‌ដី​ទៀត​ដែរ»។

ឬ​ជា​សេចក្ដី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។

ឯ​បង‌ប្អូន​ខ្ញុំ​វិញ គេ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​វៀច​ដូច​ជា​ជ្រោះ​ទឹក គឺ​ដូច​ជា​បាត​នៃ​ជ្រោះ​ទឹក​ដែល​បាត់​អស់​ទៅ

ឲ្យ​គេ​ផឹក​ចុះ ដើម្បី​ឲ្យ​បាន​ភ្លេច សេចក្ដី​កម្សត់​ទុគ៌ត​របស់​គេ ឥត​នឹក​ចាំ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ត​ទៅ​ទៀត។

ដ្បិត​អ្នក​នោះ​នឹង​មិន​នឹក​ចាំ​ពី​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ខ្លួន​ប៉ុន្មាន​ទេ ព្រោះ​ព្រះ​ផ្សាយ​អំណរ​មក​ក្នុង​ចិត្ត​ហើយ។

កុំ​ខ្លាច​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ ព្រោះ​អ្នក​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ អ្នក​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​អ្នក​មាន​ពី​កាល​នៅ​វ័យ​ក្មេង ហើយ​អ្នក​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះ‌ដៀល ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ។

ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់​យើង ហើយ​ដែល​យើង​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​យើង​ក៏​ស្បថ​ថា យើង​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​អ្នក ឬ​បន្ទោស​អ្នក​ត​ទៅ​យ៉ាង​នោះ​ដែរ។

ពេល​នោះ អ្នក​ណា​នៅ​ផែនដី ដែល​ចង់​បាន​ពរ នឹង​រក​ពរ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត ហើយ​អ្នក​ណា​នៅ​ផែនដី​ដែល​ស្បថ នោះ​នឹង​ស្បថ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត​ដែរ ពី​ព្រោះ​សេចក្ដី​វេទនា​ពី​មុន​បាន​ភ្លេច​ទៅ​ហើយ ក៏​បាន​បាំង​ពី​ភ្នែក​យើង​ដែរ។

ពេល​ស្ត្រី​ហៀប​នឹង​សម្រាល​កូន នាង​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​ពេល​ហើយ តែ​កាល​ណា​សម្រាល​រួច​មក នាង​ក៏​ភ្លេច​ពី​ការ​ឈឺ​ចាប់​អស់​រលីង ហើយ​បែរ​ជា​មាន​អំណរ ដោយ​សារ​មាន​កូន​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម