ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់យ៉ូណាស ជាកូនអ័មីថាយថា៖
ទ្រង់បានតាំងព្រំប្រទល់អ៊ីស្រាអែលឡើងវិញ ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់សមុទ្រនៅស្រុកវាល តាមព្រះបន្ទូលដែលព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល ដោយសារហោរាយ៉ូណាសជាកូនអ័មីថាយ ជាអ្នកបម្រើរបស់ព្រះអង្គ ដែលនៅកាថ-ហេភើរ។
សិង្ហបានគ្រហឹមហើយ តើមានអ្នកណាមិនខ្លាច? ព្រះអម្ចាស់ព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ តើមានអ្នកណាទប់មិនថ្លែងទំនាយបាន?
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់យ៉ូណាសម្តងទៀតថា៖
ជំនាន់មនុស្សអាក្រក់ ហើយផិតក្បត់ គេស្វែងរកតែទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាប្រទានដល់គេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ»។ បន្ទាប់មក ព្រះអង្គក៏យាងចេញពីពួកគេបាត់ទៅ។
នៅថ្ងៃជំនុំជម្រះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជម្រះមនុស្សជំនាន់នេះ ហើយកាត់ទោសគេដែរ ព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើល៍! នៅទីនេះមានមួយអង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត»។