តែឥឡូវនេះ អ្នករាល់គ្នាបែរជាអួតអាងពីអំនួតរបស់ខ្លួនទៅវិញ។ គ្រប់ទាំងការអួតអាងបែបនេះសុទ្ធតែអាក្រក់ទាំងអស់។
ឱមនុស្សខ្លាំងពូកែអើយ ហេតុអ្វីបានជាអួតខ្លួនពីអំពើអាក្រក់ដូច្នេះ? ព្រះហឫទ័យសប្បុរសរបស់ព្រះ ស្ថិតស្ថេរអស់កល្បជានិច្ច។
«មើល៍ នេះនែ៎អ្នកដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិ ដ៏ស្ដុកស្ដមរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ ដោយអំពើអាក្រក់!»។
អ្នកណាដែលអួត ដោយពាក្យកំភូត ពីទានដែលខ្លួនឲ្យ នោះទុកដូចជាពពក និងខ្យល់ដែលឥតមានភ្លៀង។
កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។
ពីព្រោះអ្នកបានទុកចិត្តនឹងអំពើកំណាចរបស់អ្នក អ្នកបានគិតថា គ្មានអ្នកណាឃើញអ្នកទេ ឯប្រាជ្ញា និងចំណេះរបស់អ្នក បានបង្ខូចចិត្តអ្នកហើយ អ្នកបាននឹកក្នុងចិត្តថា គឺយើងនេះហើយ ឥតមានអ្នកណាទៀតឡើយ។
អំនួតរបស់អ្នករាល់គ្នាមិនល្អទេ! តើអ្នករាល់គ្នាមិនដឹងថា ដំបែតែបន្តិចអាចធ្វើឲ្យម្សៅទាំងអស់ដោរឡើងបានទេឬ?
ប៉ុន្តែ ប្រសិនបើអ្នកមានចិត្តច្រណែន និងមានគំនុំគុំគួនក្នុងចិត្ត នោះមិនត្រូវអួតខ្លួន ឬកុហកទាស់នឹងសេចក្តីពិតឡើយ។
ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។
ក្រុងនោះបានតម្កើងខ្លួន ហើយរស់ដោយឆើតឆាយយ៉ាងណា នោះគេក៏ត្រូវវេទនា និងសោកសង្រេងយ៉ាងនោះដែរ ដ្បិតគេគិតក្នុងចិត្តថា "យើងអង្គុយជាមហាក្សត្រិយានី មិនមែនជាមេម៉ាយទេ ហើយយើងនឹងមិនត្រូវសោកសង្រេងឡើយ" ។