យ៉ាកុប 4:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការទាស់ទែង និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា នោះតើមកពីណា? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលច្បាំងនៅខាងក្នុងអ្នករាល់គ្នាទេឬ? សូមមើលជំពូក |
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។