Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យេរេមា 8:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ត្រូវ​របួស​ដោយ​ឈឺ​ឆ្អាល​ចំពោះ​របួស របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ខ្ញុំ​កាន់​ទុក្ខ ហើយ​សេចក្ដី​ស្រឡាំង‌កាំង​បាន​ចាប់​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ​ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូល‌បង្គំ​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ម្ដេច​បាន បើ​ទី​ក្រុង​ជា​កន្លែង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ នៅ​តែ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ​ដូច្នេះ?»

អ្នក​ត្រូវ​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា៖ សូម​ឲ្យ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​សស្រាក់​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ពី​ព្រោះ​កូន​ក្រមុំ​របស់​សាសន៍​ខ្ញុំ​បាន​ត្រូវ​ខ្ទេច‌ខ្ទី ជា​ការ​បាក់​បែក​យ៉ាង​ធំ ដោយ​របួស​ជា​ទម្ងន់។

ពួក​យូដា​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កម្លាំង គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សម្រែក​នៃ​ក្រុង​យេរូ‌សាឡិម​ក៏​ឮ​ឡើង។

ទូល‌បង្គំ​មិន​បានរត់​គេច​ពី​ការ​ធ្វើ​ជា គង្វាល​តាម​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ប្រាថ្នា​ឲ្យ​ថ្ងៃ​វេទនា​នោះ​មក​ដែរ ព្រះ‌អង្គ​ជ្រាប​ហើយ​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់​ទូល‌បង្គំ សុទ្ធ​តែ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​អស់។

ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ខ្ញុំ បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចម្បាំង​ហើយ។

រដូវ​ច្រូត​កាត់​បាន​កន្លង​ហើយ រដូវ​ក្តៅ​ក៏​ផុត​ទៅ តែ​យើង​រាល់​គ្នា​មិន​ទាន់​បាន​សង្គ្រោះ​នៅ​ឡើយ។

ឱ​ប្រសិន‌បើ​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជា‌និច្ច ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ

ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​សេចក្ដី​វេទនា ដោយ​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ

សាសន៍​នានា​មាន​សេចក្ដី​ថប់​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ទៅ​ជា​ស្លេក‌ស្លាំង។

ទី​ក្រុង​នៅ​ទទេ ក៏​‌ខូច‌បង់ មនុស្ស​ក៏​រសាយ​ចិត្ត​ទៅ ជង្គង់​ប្រដំ​គ្នា គ្រប់​គ្នា​ចុក​សៀត​ចង្កេះ ហើយ​មុខ​របស់​គេ​ទាំង​អស់​គ្នា​ក៏​ស្លេក‌ស្លាំង។

កាល​ព្រះ‌អង្គ​យាង​ទៅ​ជិត​ដល់ ទត​ឃើញ​ទី​ក្រុង​ហើយ នោះ​ទ្រង់​ក៏​ព្រះ‌កន្សែង​នឹង​ក្រុង​នោះ​ថា៖




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម