ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃអ្នកទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ។
ហើយគ្មានសំណល់សល់សម្រាប់គេឡើយ ដ្បិតនៅឆ្នាំដែលយើងនឹងធ្វើទោសដល់ពួកក្រុងអាណាថោត នោះយើងនឹងនាំសេចក្ដីអាក្រក់មកលើគេយ៉ាងពិតប្រាកដ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ បន្ទាប់មក យើងនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង។
បើមានពួកសម្រាប់បេះផ្លែទំពាំងបាយជូរមកឯអ្នក តើគេមិនទុកផ្លែខ្លះឲ្យបេះសន្សំជាន់ក្រោយទេឬ? បើចោរមកនៅពេលយប់ តើវាមិនបំផ្លាញឲ្យល្មមតែស្កប់ចិត្តប៉ុណ្ណោះទេឬ?
ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលថា៖ អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលយើងបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។
រួចមានទេវតាមួយទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនាមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ហៅទេវតាដែលកាន់កណ្ដៀវយ៉ាងមុតនោះថា៖ «ចូរលូកកណ្ដៀវយ៉ាងមុតរបស់លោក ទៅកាត់ចង្កោមទំពាំងបាយជូរនៅផែនដីទៅ ដ្បិតផ្លែវាទុំហើយ»។