នេប៊ូសារ៉ាដាន ជាមេទ័ពធំ បាននាំអ្នកទាំងនោះ ទៅឯស្តេចបាប៊ីឡូនត្រង់រីបឡា។
ផារ៉ោន-នេកោបានចាប់ចងព្រះបាទយ៉ូសៀស នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមទៀត គឺតម្រូវឲ្យស្រុកនោះបង់សួយសារអាករជាប្រាក់មួយរយហាប និងមាសមួយហាប។
លោកនាំទៅគាល់ស្តេចបាប៊ីឡូន នៅត្រង់រីបឡា
ដល់ថ្ងៃទីប្រាំពីរ ខែទីប្រាំ គឺនៅឆ្នាំទីដប់ប្រាំបួន ក្នុងរាជ្យព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពអង្គរក្ស ជាអ្នកបម្រើរបស់ស្តេចបាប៊ីឡូន បានមកដល់ក្រុងយេរូសាឡិម។
ប៉ុន្តែ ពលទ័ពសាសន៍ខាល់ដេ ក៏ដេញតាមព្រះបាទសេដេគាទាន់នៅត្រង់វាលយេរីខូរ កាលគេចាប់ទ្រង់បានហើយ ក៏នាំទៅព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ត្រង់រីបឡា នៅស្រុកហាម៉ាត ហើយនេប៊ូក្នេសាក៏កាត់ទោសទ្រង់។
បន្ទាប់មក នេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកដឹកនាំសំណល់ពួកបណ្ដាជនដែលនៅក្នុងទីក្រុង និងពួកអ្នកដែលចូលខាងលោក ព្រមទាំងសំណល់នៃប្រជាជនទាំងឡាយទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន។
ហើយព្រំដែននេះ ត្រូវបន្តចុះពីសេផាមទៅដល់រីបឡា ដែលនៅខាងកើតអាយីន រួចចុះទៅដល់ជាយខាងកើតសមុទ្រនេសារ៉ែត។