យេរេមា 49:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងនាំសេចក្ដីស្ញែងខ្លាចមកលើអ្នក ពីគ្រប់ទាំងសាសន៍ដែលនៅជុំវិញអ្នក ហើយអ្នករាល់គ្នានឹងត្រូវបណ្តេញចេញ ទៅខាងមុខរៀងខ្លួន ឥតមានអ្នកណាប្រមូលផ្តុំពួកអ្នក ដែលរត់ទៅនោះឡើយ។ សូមមើលជំពូក |
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "យើងនឹងធ្វើឲ្យអ្នកជាទីស្ញែងខ្លាចដល់ខ្លួន ហើយដល់អស់ទាំងមិត្តសម្លាញ់របស់អ្នកផង គេនឹងដួលដោយដាវរបស់ពួកខ្មាំងសត្រូវ ហើយភ្នែករបស់អ្នកនឹងឃើញដែរ យើងនឹងប្រគល់ស្រុកយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃនៃស្ដេចបាប៊ីឡូន ហើយស្តេចនោះនឹងនាំគេទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ព្រមទាំងសម្លាប់គេដោយដាវផង។