យេរេមា 49:25ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទីក្រុងគួរសរសើរ ជាទីរីករាយដល់យើង ដូចម្តេចបានជាគេមិនសំចៃទុកអ្នកដូច្នេះហ្ន៎។ សូមមើលជំពូក |
ឯទីក្រុងនេះ នឹងបានសម្រាប់ជាហេតុនាំឲ្យអរសប្បាយដល់យើង សម្រាប់ជាសេចក្ដីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលយើងប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្ដីល្អ និងសេចក្ដីសុខទាំងប៉ុន្មាន ដែលយើងផ្តល់ដល់ក្រុងនេះ។