យេរេមា 49:15ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិត មើល៍! យើងបានធ្វើឲ្យអ្នកតូច នៅកណ្ដាលពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យមនុស្សទាំងឡាយមើលងាយអ្នកផង។ សូមមើលជំពូក |
ឯសេចក្ដីគួរស្ញែងខ្លាចរបស់អ្នកនោះ គឺជាសេចក្ដីអំនួតក្នុងចិត្តអ្នក បានបញ្ឆោតខ្លួនទេ ឱអ្នកដែលអាស្រ័យនៅក្រហែងថ្ម ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើអ្នកធ្វើសម្បុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែយើងនឹងទម្លាក់អ្នកចុះពីនោះមកដែរ» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។