យេរេមា 48:27ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តើសាសន៍អ៊ីស្រាអែលមិនមែនជាទីមើលងាយដល់អ្នកឬ? តើបានឃើញគេនៅកណ្ដាលពួកចោរឬ? ដ្បិតវេលាណាដែលអ្នកនិយាយពីគេ នោះអ្នកចេះតែគ្រវីក្បាល។ សូមមើលជំពូក |
ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងកន្លែងបាក់បែក និងទីក្រុងដែលគេចោលស្ងាត់ ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ។