យេរេមា 46:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឱសេះទាំងឡាយអើយ ចូរឡើងទៅ ឱរទេះចម្បាំងទាំងឡាយអើយ ចូរសម្រុកចូលចុះ ហើយត្រូវឲ្យមនុស្សដែលជំនាញ ក្នុងចម្បាំងចេញទៅដែរ គឺទាំងពួកអេធីយ៉ូពី និងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយយឹតធ្នូ។ សូមមើលជំពូក |
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។