យេរេមា 44:30ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គឺព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា: យើងនឹងប្រគល់ផារ៉ោន-ហុបរ៉ា ស្តេចស្រុកអេស៊ីព្ទទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ គឺទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតវា ដូចជាយើងបានប្រគល់សេដេគា ជាស្តេចយូដា ទៅក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ដែលជាខ្មាំងសត្រូវ ហើយក៏រកជីវិតវាដែរ"»។ សូមមើលជំពូក |
ដូច្នេះ តើអ្នកប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ? ទោះបើយ៉ាងណាក៏ដោយ គង់តែអ្នកនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ អ្នកនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះអ្នកគឺជាផារ៉ោន និងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។