យេរេមា 44:21ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«កំញានដែលអ្នករាល់គ្នាបានដុត នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវក្រុងយេរូសាឡិម ទោះទាំងអ្នករាល់គ្នា បុព្វបុរស ពួកស្តេច ពួកចៅហ្វាយ និងបណ្ដាជននៅក្នុងស្រុកទាំងប៉ុន្មាន តើព្រះយេហូវ៉ាមិនបាននឹកចាំ តើព្រះអង្គមិនបានរឭកពីអំពើទាំងនោះទេឬ? សូមមើលជំពូក |
គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង បុព្វបុរសយើង និងពួកស្តេច ពួកមន្ត្រីរបស់យើងនៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ក៏នៅដោយសប្បាយ ឥតឃើញសេចក្ដីអាក្រក់ណាសោះ។