យេរេមា 42:16ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដាវដែលអ្នករាល់គ្នាខ្លាចនឹងតាមអ្នកទាន់ នៅក្នុងស្រុកអេស៊ីព្ទ ហើយគ្រោះទុរ្ភិក្សដែលអ្នករាល់គ្នាខ្លាចដែរ នឹងជាប់ប្រកិតតាមអ្នករាល់គ្នា ទៅក្នុងស្រុកអេស៊ីព្ទនោះ ហើយអ្នករាល់គ្នានឹងត្រូវស្លាប់នៅទីនោះ។ សូមមើលជំពូក |
ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។