យេរេមា 40:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គេក៏មកឯកេដាលា ត្រង់មីសប៉ា គឺមានអ៊ីសម៉ាអែល ជាកូននេថានា យ៉ូហាណាន និងយ៉ូណាថាន ជាកូនការា សេរ៉ាយ៉ា ជាកូនថានហ៊ូមែត និងពួកកូនរបស់អេផាយ ពីស្រុកនថូផា ហើយយេសានា ជាកូនរបស់ម្នាក់នៅម៉ាកាធី ព្រមទាំងពួកទាហានរបស់គេផង។ សូមមើលជំពូក |
រីឯពួកមេទ័ពទាំងប៉ុន្មាន និងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលាឲ្យធ្វើជាចៅហ្វាយដូច្នោះ នោះគេក៏មកឯកេដាលានៅក្រុងមីសប៉ា គឺអ៊ីសម៉ាអែល ជាកូននេថានាមួយ យ៉ូហាណានជាកូនការាមួយ សេរ៉ាយ៉ាជាកូនថានហ៊ូមែត ជាអ្នកស្រុកនថូផាមួយ និងយ្អាសានា ជាកូនរបស់អ្នកស្រុកម៉ាកាធីមួយ ព្រមទាំងពួកទាហានរបស់គេផង។
គ្រានោះ យ៉ូហាណាន ជាកូនការា ក៏ពិគ្រោះនឹងកេដាលា ដោយសម្ងាត់នៅត្រង់មីសប៉ាថា៖ សូមអនុញ្ញាតឲ្យខ្ញុំទៅចុះ ខ្ញុំនឹងសម្លាប់អ៊ីសម៉ាអែល ជាកូននេថានា ឥតឲ្យអ្នកណាដឹងឡើយ តើទុកឲ្យវាមកសម្លាប់លោកធ្វើអ្វី? យ៉ាងនោះពួកយូដាទាំងប៉ុន្មាន ដែលបានមូលមកឯលោក គេនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយសំណល់ពួកយូដានឹងត្រូវវិនាស។