យេរេមា 4:20ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គេស្រែកតឿនគ្នាឲ្យបំផ្លាញខ្ជាន់លើការបំផ្លាញ ព្រោះស្រុកទាំងមូលត្រូវខូចអស់ហើយ ទីស្នាក់អាស្រ័យរបស់ខ្ញុំក៏ខូច និងជម្រករបស់ខ្ញុំក៏ត្រូវបំផ្លាញអស់ភ្លាមៗដែរ។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា អ្នករាល់គ្នាជាមនុស្សក្បាលរឹង បើយើងទៅកណ្ដាលអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសមិនខាន។ ដូច្នេះ ចូរដោះគ្រឿងលម្អពីខ្លួនអ្នករាល់គ្នាចេញ ដើម្បីឲ្យយើងដឹងថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។