Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យេរេមា 39:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ហើយ​នេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រ៉ាប-ម៉ាក់ ព្រម​ទាំង​ចៅ‌ហ្វាយ​ធំៗ​ទាំង​អស់​របស់​ស្តេច​បាប៊ីឡូន

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ហោរា​យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទី‌លាន​គុក ដរាប​ដល់​ថ្ងៃ​ដែល​គេ​ចាប់​យក​ក្រុង​យេរូ‌សាឡិម​បាន ។ វេលា​ដែល​គេ​ចាប់​យក​ទី​ក្រុង​បាន នោះ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។

«ចូរ​ទំនុក‌បម្រុង​ហោរា​យេរេមាឲ្យ​បាន​ល្អ​ផង កុំ​ធ្វើ​បាប​លោក​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​នឹង​លោក​តាម​ដែល​លោក​ប្រាប់​ចុះ»។

ក៏​ចាត់​គេ​ឲ្យ​ទៅ​យក​ហោរា​យេរេមា​ពី​ទី‌លាន​គុក មក​ប្រគល់​ដល់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​នាំ​លោក​ទៅ​ផ្ទះវិញ។ ដូច្នេះ លោក​បាន​នៅ​ជា‌មួយ​ប្រជា​ជន។

ពេល​នោះ គេ​យក​បាន​ក្រុង​យេរូសាឡិម​ហើយ មន្ត្រី​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្ដាល គឺ​មាន​នើកាល-សារេស៊ើរ សាំកា-នេបូរ សាសេគិម រ៉ាប​សារីស នើកាល-សារេស៊ើរ រ៉ាបម៉ាក់ ព្រម​ទាំងមន្ត្រីឯ​ទៀតទាំង​ប៉ុន្មាន​របស់​ស្តេច​បាប៊ីឡូន។

បន្ទាប់​មក នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្ដា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​ចូល​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជាជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម