យេរេមា 37:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបាទសេដេគាបានចាត់គេឲ្យទៅនាំលោកមក ស្ដេចសួរលោកដោយសម្ងាត់នៅក្នុងដំណាក់ថា៖ «តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ?»។ ហោរាយេរេមាទូលតបថា៖ «មាន»។ លោកក៏ទូលទៀតថា៖ «ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន»។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ លំដាប់នោះ យើងនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្ដាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ និងពីអំណត់ ទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។