ទោះបើអ្នករាល់គ្នាបានវាយពលទ័ពទាំងមូលរបស់ពួកខាល់ដេដែលច្បាំងនឹងអ្នក ឲ្យសល់តែអ្នករបួសក៏ដោយ ក៏គេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។
នៅគ្រានោះ អ្នកនឹងបានកន្លែងឱនចុះ នៅកណ្ដាលពួកឈ្លើយប៉ុណ្ណោះ ហើយត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នក ដែលត្រូវគេសម្លាប់ ទោះបើធ្វើទោសយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទម្លុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ។
តែអ្នកវិញត្រូវបោះចោលទៅឆ្ងាយ ដូចជាមែកដែលគួរខ្ពើម គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសម្លាប់ ជាអ្នកដែលត្រូវគេចាក់ទម្លុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង។
មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ ហើយបើមានប្រាំនាក់កំហែង នោះអ្នករាល់គ្នានឹងរត់ទៅ នៅសល់តែគ្នាតិច ដូចជាបង្គោលមួយដោតនៅលើភ្នំធំ ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងបានតាំងមុខទាស់នឹងទីក្រុងនេះ សម្រាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតទីក្រុងចោល។
ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចតង្វាយច្រូចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្ដាលឲ្យយើងខឹង
នៅគ្រាដែលពលទ័ពរបស់ពួកខាល់ដេ បានថយចេញពីក្រុងយេរូសាឡិមទៅ ដោយខ្លាចពួកពលទ័ពរបស់ផារ៉ោន
បន្ទាប់មក ពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយចាប់យក រួចគេនឹងដុតចោល»។
ដូច្នេះ ចូរស្តាប់សេចក្ដីប្រឹក្សានៃព្រះយេហូវ៉ា ដែលព្រះអង្គបានសម្រេចទាស់នឹងស្រុកអេដុម និងតម្រិះដែលព្រះអង្គបានគិតទាស់នឹងពួកអ្នកនៅក្រុងថេម៉ាន គឺថា ពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញ ទាំងឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ។
ដូច្នេះ ចូរស្តាប់សេចក្ដីប្រឹក្សារបស់ព្រះយេហូវ៉ា ជាសេចក្ដីដែលព្រះអង្គបានគិតសម្រេចទាស់នឹងក្រុងបាប៊ីឡូន ហើយការដែលព្រះអង្គបានសម្រេចទាស់នឹងពួកអ្នកស្រុកខាល់ដេចុះ គឺថាពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញ ហើយឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ។
គេនឹងត្រូវដួលស្លាប់នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទម្លុះនៅតាមផ្លូវទីក្រុង។
ព្រះអម្ចាស់បានមើលងាយពួកមនុស្សខ្លាំងពូកែ នៅកណ្ដាលខ្ញុំហើយ ព្រះអង្គបានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំលោះៗរបស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ
ព្រះយេហូវ៉ាបញ្ចេញព្រះសូរសៀង នៅមុខកងទ័ពរបស់ព្រះអង្គ ដ្បិតជំរំទ័ពរបស់ព្រះអង្គធំណាស់ អស់អ្នកដែលធ្វើតាមបញ្ជារបស់ព្រះអង្គ នោះមានច្រើនឥតគណនា ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជាថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចធន់នៅបាន?