Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យេរេមា 36:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្ដេច​ចាត់​យេហ៊ូឌី ឲ្យ​ទៅ​យក​ក្រាំង​ពី​បន្ទប់​ស្មៀន​អេលីសាម៉ា​មក រួច​យេហ៊ូឌី​ក៏​អាន​ថ្វាយ​ស្តេច​ស្ដាប់ និង​ពួក​ចៅ‌ហ្វាយ​ទាំង​អស់ ដែល​ឈរ​នៅ​ខាង​ស្តេច​ដែរ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​សាផាន​ដ៏​ជា​ស្មៀន​ក៏​ទូល​ស្តេច​ថា៖ «ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ឲ្យ​គម្ពីរ​នេះ​មក​ទូល‌បង្គំ» ដូច្នេះ សាផាន​ក៏​អាន​ថ្វាយ​ស្តេច។

រួច​ស្មៀន​សាផាន​ទូល​ទៀត​ថា៖ «សង្ឃ​ហ៊ីល‌គីយ៉ា​បាន​ប្រគល់​គម្ពីរ​នេះ​មក​ទូល‌បង្គំ» ហើយ​សាផាន​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ​ថ្វាយ​ស្តេច។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឯ​ហោរា​ណា​ដែល​យល់‌សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​យើង ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​យើង ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ?

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​បង្គាប់​ដូច្នេះ​ថា ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គ្រប់​ពាក្យ​ដែល​យើង​បង្គាប់​ឲ្យ​អ្នក​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ

ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​នោះ​ក៏​ចាត់​យេហ៊ូឌី ជា​កូន​នេថានា ដែល​ជា​កូន​សេលេមា ដែល​ជា​កូន​គូស៊ី ឲ្យ​ទៅ​ប្រាប់​បារូក​ថា ចូរ​យក​ក្រាំង​ដែល​អ្នក​បាន​អាន​មើល​ឲ្យ​បណ្ដា‌ជន​ស្តាប់​នោះ​មក បារូក​ជា​កូន​នេរីយ៉ា​ក៏​យក​ក្រាំង​កាន់​នៅ​ដៃ​ទៅ​ឯ​គេ។

រួច​គេ​ប្រាប់​ថា៖ «ចូរ​អ្នក​អង្គុយ​អាន​មើល​ឲ្យ​យើង​ស្តាប់​ផង នោះ​បារូក​ក៏​អាន​មើល»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម