Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យេរេមា 35:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ គេ​ឆ្លើយ​តប​ថា៖ យើង​រាល់​គ្នា​មិន​ព្រម​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ ព្រោះ​យ៉ូណាដាប ជា​កូន​រេកាប បុព្វ‌បុរស​យើង​បាន​ផ្តាំ​ថា អ្នក​រាល់​គ្នា​កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ ទោះ​ទាំង​អ្នក ឬ​កូន​ចៅ​អ្នក​តរៀង​ទៅ។

សូមមើលជំពូក ចម្លង

21 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​កូន​ទាំង​ពីរ​ធំ​ឡើង អេសាវ​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ ជា​មនុស្ស​នៅ​តាម​ទី​វាល ឯ​យ៉ាកុប​វិញ គាត់​ជា​មនុស្ស​រម‌ទម នៅ​តែ​ក្នុង​ជំរំ។

ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ពួក‌គេ​មាន​ច្រើន​ពេក មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន។ ស្រុក​ដែល​គេ​ស្នាក់​អាស្រ័យ​នៅ មិន​ល្មម​នឹង​ចិញ្ចឹម​គេ​បាន​ទេ ព្រោះ​តែ​ហ្វូង​សត្វ​របស់​គេ។

ពេល​ព្រះបាទ​យេហ៊ូវ​ចេញ​ពី​ទី​នោះ​ទៅ ក៏​ជួប​នឹង​យ៉ូណា‌ដាប ជា​កូន​រេកាប ដែល​ដើរ​មក​ពី​ខាង​មុខ ទ្រង់​ក៏​គំនាប់​គាត់​សួរ​ថា៖ «តើ​ចិត្តរបស់​អ្នក​ស្មោះ‌ត្រង់​ចំពោះខ្ញុំ ដូច​ចិត្ត​របស់​ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​អ្នក​ឬ​ទេ?» យ៉ូណា‌ដាប​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ‌ត្រង់​មែន»។ ព្រះបាទ​យេហ៊ូវ​ឆ្លើយ​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ ណាដាប​ក៏​ហុច​ដៃ​ទៅ ហើយ​លោក​ចាប់​ទទួល​ឲ្យ​ឡើង​ជិះ​លើរទេះ​ជា‌មួយ​គ្នា។

រួច​ព្រះបាទ​យេហ៊ូវ និង​យ៉ូណា‌ដាប ជា​កូន​រេកាប ក៏​ចូល​ទៅ​ក្នុង​វិហារ​ព្រះ‌បាល​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ថា៖ «ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ជា‌មួយ​នៅ​ទី​នេះ​ឡើយ ឲ្យ​មាន​សុទ្ធ​តែ​ពួក​ថ្វាយ​បង្គំ​ព្រះ‌បាល​ប៉ុណ្ណោះ»។

ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​នៅ​គ្នា​តិច​នៅ​ឡើយ គឺ​មាន​គ្នា​តិច​ណាស់ ក៏​គ្រាន់​តែ​ស្នាក់​នៅ​ស្រុក​នេះ​ប៉ុណ្ណោះ​ផង

ព្រម​ទាំង​គ្រួពួក​ស្មៀន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យ៉ាបេស គឺ​ពួក​ធីរ៉ាត ពួក​ស៊ីមាត និង​ពួក​ស៊ូកាត នេះ​សុទ្ធ​តែ​ជា​ពួក​កែន​ដែល​កើត​ពី​ហាម៉ាត ជា​ឪពុក​នៃ​ជំនួរ​វង្ស​របស់​រេកាប។

៙ នៅ​គ្រា​ដែល​គេ​មាន​គ្នា​តិច គឺ​កាល​គេ​មាន​ចំនួន​តិច ហើយ​ក៏​គ្រាន់​តែ​ជា​អ្នក ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​នោះ

ចូរ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ដល់​អ្នក។

គឺ​យើង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ត្រសាល ហើយ​បាន​ស្តាប់​បង្គាប់ ទាំង​ប្រព្រឹត្ត​តាម​គ្រប់​សេចក្ដី​ដែល​យ៉ូណាដាប ជា​បុព្វ‌បុរស​យើង​បាន​ផ្តាំ​ទុក។

ឯ​ពាក្យ​របស់​យ៉ូណាដាប ជា​កូន​រេកាប​ដែល​បាន​ហាម​ដល់​ពួក​កូន​ចៅ មិន​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​បាន​សម្រេច​ហើយ ដ្បិត​គេ​មិន​ផឹក​សោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​គេ​ស្តាប់​តាម​បង្គាប់​របស់​បុព្វ‌បុរស​គេ ឯ​យើង​វិញ យើង​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​ប្រាប់​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ។

«កាល​ណា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ នោះ​កុំ​ឲ្យ​អ្នក ឬ​ពួក​កូន​របស់​អ្នក​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​ស្លាប់ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​ពូជ​តំណ​ត​ទៅ។

ដ្បិត​កូន​នោះ​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់។ កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ទេ កូន​នោះ​នឹង​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​ពី​ផ្ទៃ​ម្តាយ​មក ។

ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​អ្នក​ប្រទេស​ក្រៅ និង​ដូច​ជា​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ថា ចូរ​ចៀស​ពី​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ប្រឆាំង​នឹង​ព្រលឹង​នោះ​ចេញ។

គឺ​មិន​ត្រូវ​ឲ្យ​នាង​បរិ‌ភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង‌បាយ‌ជូរ ក៏​មិន​ត្រូវ​ឲ្យ​នាង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា ឬ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ឡើយ ត្រូវ​ឲ្យ​នាង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់»។

តែ​លោក​ប្រាប់​ខ្ញុំ​ថា "មើល៍ នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ដូច្នេះ កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ដែរ ដ្បិត​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ណា‌សារីត ថ្វាយ​ព្រះ​តាំង​ពី​ក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​ស្លាប់"»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម