Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យេរេមា 31:31

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​តាំង​សញ្ញា​ថ្មី​នឹង​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា

សូមមើលជំពូក ចម្លង

24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​យើង​ដែល​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ពី​មាត់​ពូជ‌ពង្ស​របស់​អ្នក ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់​កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​មួយ លំពង់​នោះ​ទ្រង់​នឹង​សោយ‌រាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាង‌វៃ ព្រម​ទាំង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក។

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​នាំ​ប្រជា‌រាស្ត្រ​យើង ជា​ពួក​ឈ្លើយ គឺ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ត្រឡប់​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា យើង​នឹង​ធ្វើ​ឲ្យ​គេ​វិល​ទៅ​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​របស់​ខ្លួន។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​យក​ពូជ​មនុស្ស និង​ពូជ​សត្វ​ព្រោះ​ចុះ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា

យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច​ថា យើង​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ យើង​នឹង​ដាក់​សេចក្ដី​កោត​ខ្លាច​ដល់​យើង​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​យើង។

មួយ​ទៀត យើង​នឹង​តាំង​សញ្ញា​ជា​មួយ​គេ សញ្ញា​នោះ​នឹង​នៅ​ជាប់​នឹង​គេ​អស់​កល្ប​ជា‌និច្ច យើង​នឹង​តាំង​គេ​ឡើង ហើយ​ចម្រើន​គេ​ឲ្យ​មាន​គ្នា​ជា​ច្រើន ព្រម​ទាំង​ដាក់​ទី​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាល​គេ​ឲ្យ​នៅ​អស់​កល្ប​ជា‌និច្ច។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ គ្រា​នោះជិត​មកដល់​ហើយ ដែល​អ្នក​ភ្ជួរ​រាស់​នឹង​តាម​ទាន់​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​តាម​ទាន់​អ្នក​ដែល​សាប‌ព្រោះ​ពូជ ភ្នំ​ធំៗ​នឹង​ស្រក់​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម ហើយ​អស់​ទាំង​ភ្នំ​តូចៗ​ក៏​នឹង​ហូរ​ដែរ។

ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា [ថ្មី] ដែល​បាន​បង្ហូរ​ចេញ ដើម្បី​អត់​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​ឈាម​របស់​ខ្ញុំ ជា​ឈាម​នៃ​សេចក្ដី​សញ្ញា ដែល​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។

ក្រោយ​ពី​បាន​បរិ‌ភោគ​រួច​ហើយ ព្រះ‌អង្គ​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​ឈាម​របស់​ខ្ញុំ ដែល​ត្រូវ​ច្រួច​ចេញ​សម្រាប់​អ្នក​រាល់​គ្នា។

ក្រោយ​ពី​បរិ‌ភោគ​រួច​ហើយ ព្រះ‌អង្គ​ក៏​យក​ពែង​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី តាំង​ឡើង​ដោយ​ឈាម​របស់​ខ្ញុំ។ ចូរ​ធ្វើ​ដូច្នេះ​រាល់​ពេល​ដែល​អ្នក​រាល់​គ្នា​ផឹក ដើម្បី​រំឭក​ពី​ខ្ញុំ»។

ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​នៃ​សញ្ញា​ថ្មី មិន​មែន​សរ‌សេរ​ដោយ​អក្សរ គឺ​ដោយ‌ព្រះ‌វិញ្ញាណ​វិញ ដ្បិត​អក្សរ​នាំ​ឲ្យ​ស្លាប់ តែ​ព្រះ‌វិញ្ញាណ ប្រទាន​ឲ្យ​មាន​ជីវិត។

សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​គោល​ការណ៍​នេះ ព្រម​ទាំង​សាសន៍​អ៊ីស្រា‌អែល​របស់​ព្រះ​ផង បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​មេត្តា‌ករុណា។

យើង​តាំង​សេចក្ដី‌សញ្ញា និង​សម្បថ​នេះ មិន​មែន​តែ​ជា‌មួយ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ

ដ្បិត​យើង​ជា​ពួក​កាត់​ស្បែក​ពិត​ប្រាកដ ដែល​ថ្វាយ​បង្គំ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះ‌គ្រីស្ទ‌យេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ។

មក​ដល់​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​កណ្តាល​នៃ​សេចក្ដី​សញ្ញា​ថ្មី មក​ដល់​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត ដែល​និយាយ​ពាក្យ​មួយ​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។

សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ជា​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ដោយ​សារ​ព្រះ​លោហិត​នៃ​សេចក្ដី​សញ្ញា

ប្រសិន‌បើ​ការ‌ងារ​ជា​សង្ឃ​មាន​ការ​ផ្លាស់​ប្ដូរ នោះ​ក្រឹត្យ‌វិន័យ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ។

ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ហៅ បាន​ទទួល​ព្រះ‌បន្ទូល​សន្យា ទុក​ជា​មត៌ក​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះ‌អង្គ​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​អំពើ​រំលង ដែល​គេ​ប្រព្រឹត្ត​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម