គឺគេនឹងគោរពបម្រើព្រះយេហូវ៉ា ជាព្រះរបស់គេ និងដាវីឌ ជាស្តេចរបស់គេ ជាអ្នកដែលយើងនឹងតាំងឡើងឲ្យគ្រងរាជ្យលើគេ។
៙ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គកាលពីដើម ជាសេចក្ដីដែលព្រះអង្គបានស្បថដល់ដាវីឌ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គនោះ ឥឡូវនេះ តើនៅឯណា?
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងបង្កើតឲ្យដាវីឌមានលំពង់សុចរិតមួយ លំពង់នោះទ្រង់នឹងសោយរាជ្យទុកដូចជាស្តេច ហើយនឹងប្រព្រឹត្តដោយវាងវៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ពួកអ្នកធំរបស់គេនឹងកើតពីពួកគេមក ហើយចៅហ្វាយរបស់គេនឹងចេញពីកណ្ដាលពួកគេដែរ យើងនឹងនាំគេ ហើយគេនឹងចូលមកជិតយើង ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើដែលមានអ្នកណាមានចិត្តក្លាហាន ហ៊ានចូលមកជិតយើងដូច្នេះឬ?
នៅគ្រានោះ គឺនៅជាន់នោះ យើងនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះ ព្រះអង្គនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក
ក្រោយមក ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់គេ ហើយដាវីឌ ជាស្តេចរបស់គេ។ នៅគ្រាចុងក្រោយ គេនឹងចូលមករកព្រះយេហូវ៉ាទាំងញាប់ញ័រ ហើយមកទទួលសេចក្ដីសប្បុរសរបស់ព្រះអង្គ។
«តើបុត្រដែលបានប្រសូតមកជាស្តេចសាសន៍យូដាទ្រង់គង់នៅឯណា? ព្រោះយើងបានឃើញផ្កាយរបស់ព្រះអង្គពីទិសខាងកើត ហើយយើងមកថ្វាយបង្គំព្រះអង្គ»។
ព្រះអង្គបានប្រទានព្រះសង្រ្គោះ ដ៏មានឥទ្ធិឫទ្ធិមួយអង្គដល់យើង ក្នុងពូជពង្សព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គ
គឺក្នុងព្រះរាជវង្សស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះសង្គ្រោះមួយអង្គ គឺព្រះយេស៊ូវ ដល់សាសន៍អ៊ីស្រាអែល ដូចព្រះអង្គបានសន្យា។
ឯការដែលព្រះបានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីកុំឲ្យព្រះអង្គត្រឡប់ទៅឯសេចក្ដីពុករលួយ នោះព្រះអង្គមានព្រះបន្ទូលដូច្នេះថា "យើងនឹងប្រគល់ព្រះពរដ៏បរិសុទ្ធ និងប្រាកដរបស់ដាវីឌ ឲ្យអ្នករាល់គ្នា" ។
ដូច្នេះ ដោយព្រោះព្រះបាទដាវីឌជាហោរា ហើយជ្រាបថា ព្រះបានស្បថសន្យាជាមួយលោកថា ព្រះអង្គនឹងប្រទានម្នាក់ពីពូជរបស់លោក ឲ្យបានគង់លើបល្ល័ង្ករបស់លោក។