យេរេមា 29:22ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឯពួកឈ្លើយ ជាសាសន៍យូដា ដែលនៅក្រុងបាប៊ីឡូន នឹងយករឿងនោះប្រើជាពាក្យផ្ដាសាដល់អ្នកដទៃថា សូមព្រះយេហូវ៉ាធ្វើឲ្យអ្នកបានដូចជាសេដេគា និងអ័ហាប់ ដែលស្តេចបាប៊ីឡូនបានឆ្អើរលើភ្លើងនោះចុះ សូមមើលជំពូក |
ដូច្នេះ ពួកអ្នកដែលនៅត្រង់ទ្វារក្រុង និងពួកចាស់ទុំក៏ឆ្លើយឡើងថា៖ «យើងទាំងអស់គ្នាជាសាក្សីស្រាប់ សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល និងនាងលេអា ដែលទាំងពីរនោះបានបង្កើតគ្រួសារអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចម្រើនឡើង ក្នុងស្រុកអេប្រាតា ហើយមានឈ្មោះល្បីក្នុងក្រុងបេថ្លេហិមផង