យេរេមា 28:4ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦យើងក៏នឹងនាំយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ដែលត្រូវចាប់ទៅជាឈ្លើយ ដល់ក្រុងបាប៊ីឡូន ឲ្យវិលមកទីនេះវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចបាប៊ីឡូនពិត នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ សូមមើលជំពូក |
ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញផ្លែល្វាពីរល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្រោយពេលដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនចាប់ព្រះបាទយេកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា និងពួករចនា ហើយពួកជាង ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូន។