យេរេមា 26:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហោរាយេរេមាក៏ជម្រាបដល់ពួកចៅហ្វាយ និងជនទាំងអស់ថា៖ ព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមកថ្លែងទំនាយប្រាប់គ្រប់ពាក្យដែលអ្នករាល់គ្នាបានឮ ទាស់នឹងព្រះវិហារ ហើយទីក្រុងនេះ។ សូមមើលជំពូក |
កាលណាគេសួរអ្នកថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ? អ្នកត្រូវប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក ការនោះកំពុងតែមកហើយ ក៏នឹងបានសម្រេច នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។