ពេលលោកផាសហ៊ើរ ជាកូនរបស់សង្ឃអ៊ីមមើរ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា បានឮថាហោរាយេរេមាកំពុងថ្លែងទំនាយសេចក្ដីទាំងនេះ
ឯមេទ័ពធំ លោកចាប់យកសេរ៉ាយ៉ា ជាសម្ដេចសង្ឃ និងសេផានា ជាសង្ឃបន្ទាប់ ហើយពួកឆ្មាំទ្វារទាំងបីនាក់
ទីដប់ប្រាំត្រូវប៊ីលកា ទីដប់ប្រាំមួយត្រូវអ៊ីមមើរ។
អ័សារាជាកូនរបស់ហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាម មស៊ូឡាមជាកូនសាដុក សាដុកជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូតជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះដំណាក់របស់ព្រះ
ឯពួកអ្នកដែលជាប្រធានរបស់ទ្រង់ គេឲ្យដល់ពួកជន ពួកសង្ឃ និងពួកលេវីដោយស្ម័គ្រពីចិត្តដែរ ហើយហ៊ីលគីយ៉ា សាការី និងយេហ៊ីអែល ជាពួកមេលើព្រះដំណាក់របស់ព្រះ ក៏ឲ្យចៀមពីរពាន់ប្រាំមួយរយ និងគោបីរយ ដល់ពួកសង្ឃសម្រាប់ជាតង្វាយនៃបុណ្យរំលង
ឯអ្នកផាសហ៊ើរអើយ អ្នក និងអស់អ្នកដែលអាស្រ័យនៅផ្ទះអ្នកនឹងត្រូវនាំទៅជាឈ្លើយ គឺអ្នកនឹងត្រូវទៅដល់ក្រុងបាប៊ីឡូន នៅទីនោះអ្នកត្រូវស្លាប់ ហើយគេនឹងកប់អ្នកនៅស្រុកនោះ គឺទាំងអ្នក និងពួកមិត្តសម្លាញ់អ្នកដែលអ្នកបានថ្លែងទំនាយកុហកដល់គេនោះផង»។
ព្រះយេហូវ៉ាបានតាំងអ្នកឡើងធ្វើជាសង្ឃ ជំនួសសង្ឃយេហូយ៉ាដា ដើម្បីឲ្យមានពួកនាយកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ឲ្យអ្នកបានចាប់អស់អ្នកឆ្កួត ដែលតាំងខ្លួនឡើងធ្វើជាហោរា ដាក់គុក ដាក់ខ្នោះ។
ពួកចៅហ្វាយមានសេចក្ដីក្រោធនឹងហោរាយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុក។
ពេលលោកពេត្រុស និងលោកយ៉ូហាន កំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ នោះពួកសង្ឃ មេកងរក្សាព្រះវិហារ និងពួកសាឌូស៊ីក៏មកដល់។
ពេលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជឮដូច្នេះ ពួកគេក៏វិលវល់ក្នុងចិត្តអំពីពួកសាវក ដោយឆ្ងល់ពីហេតុការណ៍ដែលបានកើតឡើង។